MG ZS បានក្លាយជារថយន្តដ៏ពេញនិយមបំផុតមួយនៅក្នុងទីផ្សារប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស។ នេះក៏ដោយសារតែតម្លៃដ៏សមរម្យរបស់រថយន្តត្រឹមតែ $26,999 ប៉ុណ្ណោះរួមទាំងហ្វ្រីជូនការថែទាំសេវាប្រេងម៉ាស៊ីនរយៈពេល២ឆ្នាំដោយឥតគិតថ្លៃផងដែរ ដែលការផ្តល់ជូននេះដើម្បីជាការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អមដោយលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលផ្តល់ដោយរថយន្ត MG ZS។ វាមានលក្ខណៈពិសេសលើសដៃគូរប្រកួតប្រជែងជាច្រើនដែលផ្តល់ផាសុកភាពខ្ពស់ក្នុងការបើកបរ និងទាក់ទាញជាងគេ។
1. ដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5L ចំនួន៤ស៊ីឡាំងនិងប្រអប់លេខអូតូ៨វគ្គ ដែលផ្តល់កម្លាំងខ្លាំង 106សេះ និងកម្លាំងរមួល 141Nm។
2. កម្រិតស៊ីប្រេងឥន្ធនៈត្រឹមតែ 5.9L ក្នុងរយៈចម្ងាយ100Km (សម្រាប់ផ្លូវលាត) ដែលលោកអ្នកអាចរីករាយការធ្វើដំណើរប្រចាំថ្ងៃជាមួយការចំណាយប្រេងឥន្ធនៈទាបបំផុត។
3. ការធានាគុណភាពរយៈពេលយូរ: លោកអ្នកនឹងទទួលបានអត្ថប្រយោជន៏បន្ថែមជាមួយការពង្រីករយៈពេលធានារហូតដល់ 5ឆ្នាំ ឬ 150,000Km ដែលការធានានេះគឺយូរជាងគេដៃគូរប្រកួតប្រជែងរបស់ខ្លួនក្នុងផ្នែក crossover។
4. កាំមេរ៉ា360ដឺក្រេនិងសេនស័រក្រោយ: បង្កើនសុវត្ថិភាពខ្ពស់ក្នុងអំឡុងពេលចតរថយន្ត និងអនុញ្ញាតឱ្យលោកអ្នកអាចមើលឃើញទិន្នភាពជុំវិញរថយន្តរបស់អ្នកគ្រប់ជ្រុង។ សម្រាប់មុខងារនេះគឺមានបំពាក់តែនៅលើរថយន្ត MG ZS ប៉ុណ្ណោះក្នុងចំណោមរថយន្តប្រភេទ Crossover ដែលមានលក់នៅទីផ្សារកម្ពុជា។
5. ទំហំឃ្លុបក្រោយធំទូលាយ ជាមួយចំណុះ448លីត្ររបស់រថយន្ត MG ZS បានផ្តល់នូវភាពងាយស្រួលដល់ម្ចាស់រថយន្តក្នុងការផ្ទុកសម្ភារៈផ្សេងៗបានច្រើន។
6. កៅអីអេឡិចត្រូនិច: លោកអ្នកអាចសារ៉េទីតាំងកៅអីរបស់អ្នកបើកបរបានតាមតម្រូវការនិងងាយស្រួលបំផុតដែលមុខងារនេះពិតជាធ្វើឱ្យអ្នកកាន់តែទំនើប និងស៊ីវិល័យ។
7. ដំបូលលើបិទបើក Panoramic Sunroof: មុខងារនេះបានផ្តល់ឱ្យអ្នកកាន់តែមានផាសុកភាពគ្រប់ពេលធ្វើដំណើរ ដោយបន្ថែមនូវពន្លឺបែបធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធពីផ្នែកខាងលើនៃរថយន្តផងដែរ។ កាន់តែពិសេគឺអតិថិជនដែលមានកូនតូចៗ ពួកគេនឹងកាន់តែរីករាយពេលធ្វើដំណើរ។
8. កៅអីពូកស្បែក: រថយន្ត MG ZS ផ្តល់នូវផាសុកភាពបែបប្រណិត ជាមួយសម្ភារៈកាប៊ីនខាងក្នុងពូកស្បែកទន់ៗ និងមានភាពប្រណិត ដែលធានាបាននូវបទពិសោធន៍នៃការបើកបរដ៏មានផាសុកភាពក្នុងការធ្វើដំណើរផ្លូវជិតនិងឆ្ងាយ។
9. មុខងារកញ្ចក់ក្តោបអូតូ: ចំណុចនេះគឺបញ្ផាក់ថារថយន្តមានភាពទំនើប និងផ្តល់ភាពងាយស្រួលជាមួយកញ្ចក់ចំហៀងប្រើអេឡិចត្រូនិច ក្តោបបិទបើកដោយប្រើសោរបញ្ផា អមជាមួយអំពូល LED ដ៏ស្រស់ស្អាត។
10. មុខងាររន្ធម៉ាស៊ីនត្រជាក់ក្រោយ: ដើម្បីប្រាកដថាអ្នករួមដំណើរខាងក្រោយក៏ត្រជាក់និងមានផាសុកភាព MG ZS បានរចនាយ៉ាងពិសេសសម្រាប់អ្នករួមដំណើរ ដែលមុខងារនេះពិតជាកម្រមានណាស់លើរថយន្តប្រភេទ Crossover។ ប៉ុន្តែ MG គឺផ្តល់ជូនគ្រប់យ៉ាងសម្រាប់លោកអ្នក។
ស្វែងរករថយន្តដែលល្អបំផុតជាមួយរថយន្ត MG ZS ស៊េរីឆ្នាំ2024 ដែលចូលស្តុកថ្មី ទិញភ្លាមបានភ្លាម។ រថយន្តនេះបង្ហាញភាពជាជម្រើសដ៏លេចធ្លោនៅក្នុងទីផ្សាររថយន្តប្រភេទ Crossover នៅកម្ពុជា ដោយផ្តល់ជូននូវតម្លៃសមរម្យ, លក្ខណៈពិសេសកម្រិតស្តង់ដារ និងដំណើរការម៉ាស៊ីនខ្លាំង ស៊ីប្រេងឥន្ធនៈទាប។ ជាមួយនឹងតម្លៃដ៏គួរឱ្យទាក់ទាញរបស់ MG ZS ព្រមទាំងការធានារយៈពេលយូរ អមដោយបច្ចេកវិទ្យាទំនើប បានធ្វើឱ្យរថយន្ត MG ZS ផ្តល់នូវបទពិសោធន៍បើកបរដ៏អស្ចារ្យ ទោះបីជាការធ្វើដំណើរប្រចាំថ្ងៃ ឬការធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយក៏ដោយ។
អត្ថបទពាណិជកម្ម (Sponsored)
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ